Posts

Showing posts from August, 2016

អាចារ្យអេ៖ លោក និង វិទ្យុABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរនិង​ក្រសួង​សុខាភិបាល

Image
នៅ​យប់​នេះ គឺ​លោក ​សេង ប៊ុនវ៉េង ឬគេ​និយម​ហៅថា ​​អាចារ្យ​អេ​ ដែល​ជាម្ចាស់​ស្ថានីយ​ វិទ្យុ ABC។ ដូច​អ្ន​កស្តាប់​ជ្រាប ​ស្រាប់ហើយថា ពីម្សិលមិញ លោក​នាយករដ្ឋមន្ត្រី បាន​​​អន្តរាគមន៍​​ប្រកាស​ដក​តំណែង​ប្រធាន​មន្ទីរ​ សុខាភិបាល​ក្រុងភ្នំពេញ បន្ទាប់ពី​បាន​ចាប់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​វិទ្យុ​ ABC ហើយ​ប្រមុខ​រដ្ឋាភិបាល​ថែមទាំង​សន្យា​ផ្តល់​ឡាន​ ២ គ្រឿង​ដល់​វិទ្យុ​ នេះថែមទៀត។ ប៉ុន្តែថ្ងៃនេះ ក្នុងហ្វែសបុក​របស​លោក ហ៊ុន សែន បញ្ជាក់ថា ប្រធាន​មន្ទីរ​សុខាភិបាលនោះ នឹង​ទទួល​តំណែង​ផ្សេង។ ទោះយ៉ាងណា​ក៏ដោយ ​ជុំវិញ​ករណី​ដែល​រកឃើញថា រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​វិទ្យុ ABC ដែលគ្មានឧបករណ៍សង្គ្រោះ​បន្ទាន់ មិនបានចុះបញ្ជីជា​រថយន្តគិលានសង្រ្គោះ និងគ្មាន​អនុញ្ញាតិច្បាប់ ពីក្រសួងសុខាភិបាលនោះ​ ត្រូវ​បាន ​លោក​​អាចារ្យ​អេ​ បកស្រាយបំភ្លឺ​ថា រថយន្ត​នោះ គឺ​ទុក​សម្រាប់​ដឹក​ជន​រងគ្រោះទៅមន្ទីរពេទ្យ​ ឬ​សាកសព​ពលរដ្ឋ គឺ​ចាត់​ទុក​ដូច​ជា​រថយន្ត​សម្រាប់​ដឹក​ក្រុម​គ្រួសារខ្មែរ​ទូទៅ​ ​ដូច្នោះ​ដែរ។ បើ​ទោះបី​ជា​ មិន​ដូច​រថយន្ត​សង្គ្រោះបន្ទាន់​ពេញ​លក្ខណៈក៏ដោយ​ ក៏​នេះ គឺ​ជាការ​ជ...

ស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទចរាចរណ៍​ជួសជុល​ឡើងវិញ រយៈពេល ២២ខែ នៅឆ្នាំក្រោយ

Image
រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទចរាចរណ៍​ជួសជុល​ឡើងវិញ រយៈពេល ២២ខែ នៅឆ្នាំក្រោយ (ភ្នំពេញ)៖ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) ដែលកំពុងមានសភាពទ្រុឌទ្រោមនឹងត្រូវជួសជុលឡើងវិញ ចាប់ពីខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដោយចំណាយ​ថវិកាប្រមាណ ៣០លានដុល្លារអាមេរិក និង ប្រើរយៈពេល ២២ខែ។ ក្នុងអំឡុងពេលជួសជុលចរាចរណ៍នៅស្ពាននេះ នឹងត្រូវបិទទាំងស្រុងផងដែរ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំដាក់ចេញវិធានការទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់ជាមួយក្រសួងរ៉ែ និងថាមពល រួមជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា ការសម្រេចជួសជុលឡើងវិញ បានធ្វើឡើងក្រោយពីអង្គការ JICA បានសិក្សាឃើញថា ស្ពាននេះ មានសភាព​ទ្រុឌទ្រោមខ្លាំងនៅផ្នែកខាងក្រោម និងមានសសរជាច្រើន ប្រេះស្រាំ មិនអាចទ្រទ្រង់ការប្រើប្រាស់បានបន្តទៀត ទើបក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត សម្រេចជួលជុល​ស្ពាននេះឡើងវិញ ក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ...

អភិវឌ្ឍន៍គំនិតបង្កើនសុភមង្គលគ្រួសារ-ឃីម សុខហេង

Image
អភិវឌ្ឍន៍គំនិតបង្កើនសុភមង្គលគ្រួសារ-ឃីម សុខហេង

ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ Kandal province

Image
(កណ្តាល)៖ ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជាក្រោយបញ្ចប់សង្រ្គាមហែកហួរ នឹងត្រូវធ្វើការតភ្ជាប់ហើយនៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ : 08/08/2016