ការញ៉ាំអាហារដែលមានផ្ទុកជាតិស្ករច្រើនពេក, និងមានជាតិខ្លាញ់ច្រើនពេក មិនមានផលល្អសំរាប់សុខភាព យើងឡើយ ជាពិសេសពេលអ្នកបរិភោគវានៅពេលព្រឹក។ ថ្ងៃនេះ យើងសូមធ្វើការណែនាំលោកអ្នកពីអាហារ ៣ ប្រភេទ ដែលអ្នកគួរជៀសវាង ពេលបរិភោគអាហារពេលព្រឹក ៖ ១. សាច់ជ្រូកបីជាន់ បើទោះបីជាសាច់ជ្រូកបីជាន់មានរស់ជាតិឆ្ងាញ់ពិសាក៏ដោយ ប៉ុន្តែវាអាចផ្តល់ផលប៉ះពាល់ដល់សុខភាពយើងបាន ជាពិសេសពេលអ្នកបរិភោគវានៅពេលព្រឹក។ សាច់ជ្រូកបីជាន់មានផ្ទុកសារធាតុ នីត្រាត (nitrate) ជាច្រើនដែល ដែលធ្វើអោយអ្នកកើតជំងឺមហារីកពោះវៀនធំ។ លើសពីនេះទៅទៀត សាច់ជ្រូកបីជាន់នឹងធ្វើឲ្យអ្នកឆ្អែតបានយូរ ដែលធ្វើអោយប៉ះពាល់ដល់ចលនាធ្វើការប្រចាំថ្ងៃរបស់អ្នក។ ២.អាហារចៀន របបអាហារពេលព្រឹកមួយប្រភេទនេះស្ទើរតែត្រូវបានគេហាមឃាត់ទាំងស្រុង ។ អាហារបែបនេះសម្បូរទៅដោយ ជាតិស្ករ syrup, ជាមួយនឹងឧស្ម័នពុលដែលធ្វើឲ្យអ្នកមានជាតិហ្គាសយ៉ាងឆាប់រហ័ស។ អាហារចៀនក៏អាចធ្វើឲ្យ អ្នកស្រែក ទឹកភ្លាមៗ, ពិបាកក្នុងការរំលាយ បន្ទាប់ពីអ្នកធ្វើការពេញមួយថ្ងៃ។ លើសពីនេះទៅទៀត អាហារចៀនអាចបង្ក ឲ្យអ្នកមាន ជំងឺធាត់ និង ជំងឺមហារីក។ ៣. ភេសជ្ជៈដែលមានជា...