អាហារ ៣​ ប្រភេទ ដែលអ្នកមិនគួរញ៉ាំ នៅពេលព្រឹក ព្រោះប៉ះពាល់ខ្លាំងដល់សុខភាព



ការញ៉ាំអាហារដែលមាន​ផ្ទុកជាតិស្ករច្រើនពេក, និងមាន​ជាតិ​ខ្លាញ់​ច្រើន​ពេក​​ មិនមានផលល្អសំរាប់សុខភាព យើងឡើយ ​ជាពិសេសពេលអ្នកបរិភោគវានៅពេលព្រឹក។ ថ្ងៃនេះ​ យើងសូមធ្វើការណែនាំលោកអ្នកពីអាហារ ៣​ ប្រភេទ ដែលអ្នកគួរជៀសវាង ពេលបរិភោគអាហារពេលព្រឹក ៖
១. សាច់ជ្រូកបីជាន់
បើទោះបីជាសាច់ជ្រូកបីជាន់​មានរស់ជាតិឆ្ងាញ់ពិសាក៏ដោយ ប៉ុន្តែវាអាចផ្តល់ផលប៉ះពាល់ដល់សុខភាព​យើងបាន ជាពិសេសពេលអ្នក​បរិភោគ​វានៅ​ពេល​ព្រឹក។ សាច់ជ្រូកបីជាន់មាន​ផ្ទុក​សារធាតុ នីត្រាត (nitrate)​ ជាច្រើន​ដែល ដែលធ្វើអោយអ្នកកើតជំងឺមហារីកពោះវៀន​ធំ។ លើសពីនេះទៅទៀត សាច់ជ្រូកបីជាន់នឹងធ្វើ​ឲ្យ​អ្នក​ឆ្អែតបាន​យូរ ដែលធ្វើអោយ​​ប៉ះពាល់ដល់​ចលនា​ធ្វើ​ការ​ប្រចាំ​ថ្ងៃរបស់អ្នក។
២.អាហារចៀន
របបអាហារពេលព្រឹក​មួយប្រភេទនេះ​ស្ទើរតែត្រូវបានគេ​ហាម​ឃាត់​ទាំងស្រុង ។ អាហារបែបនេះ​សម្បូរទៅដោយ​ ជាតិស្ករ syrup, ជាមួយនឹងឧស្ម័នពុល​ដែលធ្វើ​ឲ្យ​អ្នក​មាន​ជាតិ​ហ្គាស​យ៉ាង​ឆាប់​រហ័ស។ អាហារចៀន​ក៏អាចធ្វើ​ឲ្យ អ្នកស្រែក ទឹកភ្លាមៗ, ពិបាកក្នុងការរំលាយ បន្ទាប់ពីអ្នកធ្វើការពេញមួយថ្ងៃ។ លើសពីនេះទៅទៀត អាហារចៀន​អាចបង្ក​ ឲ្យអ្នកមាន​ ជំងឺធាត់ និង ជំងឺមហារីក។

៣. ភេសជ្ជៈដែលមាន​ជាតិកាបូន
ភេសជ្ជៈដែលមាន​ជាតិកាបូននឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​កាឡូរីជាច្រើន ប្រសិនបើអ្នក​បរិភោគនៅពេលព្រឹក។ ឧទាហរណ៍ដូចជា​ទឹកសូដាជាដើម ព្រោះវា​មាន​ផ្ទុកឧស្ម័ន CO2 ច្រើន ដែលធ្វើ​ឲ្យប៉ះពាល់ដល់​សរីរាង្គរំលាយ​អាហារ​របស់​អ្នក៕ ដូច្នេះហើយ​អ្នក​គួរតែប្តូរ​មក​បរិភោគគ្រាប់ធញ្ញជាតិ​ដែលមាន​ជាតិ​សសៃ និង​ជាតិ​ប្រូតេអីនទើប​ប្រសើរ។
27-03-2015

Comments

Popular posts from this blog

ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ Kandal province

Trailer ដំបូង​ក្នុង​រឿង xXx វគ្គ​ថ្មី ដែលមាន Angkor Wat Back ground ប្រជុំ​ដោយ Neymar, Vin Diesel និង​តួ​ល្បីៗ​ច្រើនទៀត!

អាចារ្យអេ៖ លោក និង វិទ្យុABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរនិង​ក្រសួង​សុខាភិបាល