ការស្ថាបនាផ្លូវជាតិលេខ២១បេ អាចកេងចំណេញបច្ចេកទេស និងគ្មានគុណភាព
ខេត្តកណ្តាល៖ ផ្លូវជាតិលេខ២១បេ ពីក្រុងតាខ្មៅ ទៅកាន់ច្រកអន្តរជាតិជ្រៃធំ ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកោះធំ ខេត្តកណ្តាល បើទោះជាមានការស្ថាបនាកន្លងទៅរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក៏ដោយ ប៉ុន្តែផ្លូវជាតិមួយខ្សែនេះហាក់ដូចជាមិនសូវមានគុណភាព ខូចខាតដោយកន្លែង ដោយស្រុតប្រេះស្រាំ សង្ស័យថា ក្រុមហ៊ុនស្ថាបនាអាចកេងចំណេញបច្ចេកទេសក្នុងកម្រិតណាមួយ ។ ឬក៏កង់សេតង់ មិនមានការយកចិត្តទុកដាក់ពិនិត្យទៅលើគុណភាពតាមស្តងដាបច្ចេកទេសដើម្បីគុណភាព និងវិធានការថែទាំផ្លូវជាដើម ។
មន្ត្រីសាធារណការបានឲ្យដឹងថា ផ្លូវជាតិលេខ២១បេ កន្លងទៅស្ថាបនាសាងសង់ដោយក្រុមហ៊ុនកូរ៉េ ក្រោយមក ក្រុមហ៊ុនកូរ៉េបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន អ៊ុត ធី សាងសង់បន្ត ក៏ដូចជាការថែទាំ ប៉ុន្តែចំពោះតម្លៃ ឬការពិនិត្យលើគុណភាព មិនដឹងថា ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យក្នុងកម្រិតណាទេ សម្សរាប់ការទទួខុសត្រូវរវាងក្រុមហ៊ុនជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រជាពលរដ្ឋនិយាយថា ផ្លូវជាតិលេខ២១បេ កន្លែងខ្លះខូច មានប្រេះស្រុតស្រាំ និងរបើកជាគំហុក ដោយការក្រាលកៅស៊ូស្តើង ខ្វះភាពរឹងមាំ ដែលអ្នកបច្ចេកទេសខ្លះគិតថា អាចកេងចំណេញបច្ចេកទេស ។ បើទោះជាផ្លូវមួយខ្សែនេះបាននិងកំពុងស្ថាបនាជួសជុល ជាមួយនឹងការថែទាំ ប៉ុន្តែក្រុមបច្ចេកទេស វិស្វករ ហាក់ដូចជាធ្វើមិនឲ្យអស់ពីដៃជើង ខណៈឃើញការចាក់ក្រាលកៅស៊ូ ឬជួសកន្លែងខូចខាត ក្នុងលក្ខណៈមិនសមរម្យ ហាក់ដូចជាយកកៅស៊ូទៅលាបបិទកន្លែងស្រុតប្រេះស្រាំ មិនធានាចំពោះគុណភាព ទៅលើការបើកបរ និងចម្រោះទឹកភ្លៀងជាដើម ។ បច្ចុប្បន្នត្រូវបានគេដឹងថា ក្រុមហ៊ុនអ៊ុត ធី កំពុងស្ថាបនាសាងសង់ កុំថាឡើយតែអ្នកបច្ចេកទេស សូម្បីតែប្រជាពលរដ្ឋដែលមើលឃើញនឹងភ្នែក ក៏គិតថា ការស្ថាបនាផ្លូវមួយខ្សែនេះ អាចខ្វះការយកចិត្តទុកដាក់ ទទួលខុសត្រូវលើបច្ចេកទេស ទើប បណ្តាលឲ្យមានការខូចខាតដោយកន្លែងជាបណ្តើរៗ ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេ ពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ថា តើបច្ចុប្បន្ន ក្រុមហ៊ុន អ៊ុត ធី មានភារកិច្ចជាអ្នកថែទាំ ឬជាអ្នកស្ថាបនា ហើយទទួលខុសត្រូវចំពោះស្តង់ដារ បច្ចេកទេសឬមួយយ៉ាងណា ខណៈទូរស័ព្ទរបស់គាត់ ចូលគ្មានអ្នកទទួល និងចុចបិទកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ។ ដោយឡែកលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មិនអាចទាក់ទងបានទេ នៅថ្ងៃដដែលនេះ ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានគេទទូលស្គាល់ថា ការដឹកនាំប្រកបដោយភាពទទួលខុសត្រូវទាំងកំណែទម្រង់ការងារដ្ឋបាល បច្ចេកទេស ពិសេសលោកទេសរដ្ឋមន្ត្រី តែងមានវត្តមានជាប្រចាំផងដែរចុះពិនិត្យដោយផ្ទាល់ជាមួយនឹងក្រុមការងារ កសាង ស្ថាបនាផ្លូវ ប្រព័ន្ធលូ ស្ពាន និងគម្រោង ផ្សេងៗទាំងនៅរាជធានី និងបណ្តាខេត្ត ដោយការយកចិត្តទុកដាក់ មិនថាយប់ ឬថ្ងៃ ។ ដូច្នេះ ដើម្បីគុណភាព ក៏ដូចជាឲ្យមានតុល្យភាពគ្នាទៅនឹងការចំណាយស្ថាបនាផ្លូវជាតិលេខ២១ប ក្នុងចម្ងាយ៦៣គីឡូម៉ែត្រ ពីក្រុងតាខ្មៅទៅកាន់ច្រកអន្តរជាតិជ្រៃធំ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការសំណូមពរឲ្យអាជ្ញាធរខេត្ត ជំនាញពាក់ព័ន្ធ ជាពិសេសលោកទេសរដ្ឋមន្ត្រីគួរពិនិត្យទៅលើស្តងដារបច្ចេកទេស ចំពោះការស្ថាបនារបស់ក្រុមហ៊ុនអ៊ុត ធី មានស្តង់ដារ គុណភាពកម្រិតណា អាចទទួលយកបានដែរ ឬមួយយ៉ាងណា ៕

Comments
Post a Comment