នៅតាមបណ្ដាខេត្តនីមួយៗ តែងតែមានរឿងចម្លែកៗ ឬតំណមផ្សេងៗគ្នាដោយហេតុថាមានជំនឿបែបនេះ ឬបែបនោះ។ តើអ្នកធ្លាប់បានគិតថារឿងទាំងអស់នោះពិតដែរឬទេ? ដូចជាពេលនេះអញ្ចឹង មង្គលការ សូមលើកយកនូវជំនឿមួយប្រភេទ ដែលនិយាយអំពីការកាត់ក្រចកនៅពេលយប់។ តាំងពីកុមារភាពមកខ្ញុំតែងតែឮម្ដាយរបស់ខ្ញុំហាមថា «កុំកាត់ក្រចកនៅពេលយប់!» ។ ខ្ញុំមិនដឹងហេតុផលថាយ៉ាងណានោះឡើយ ហើយក៏ពុំបានគិតអ្វីច្រើនដែរដោយគ្រាន់តែដឹងថាខ្ញុំធ្វើតាមអ្វីដែលគាត់ប្រាប់ប៉ុណ្ណោះ។ លុះក្រោយមកខ្ញុំភ្លេចខ្លួនក៏ធ្វើរឿងនេះម្ដងទៀត ហើយគាត់ក៏បានស្ដីបន្ទោសដល់ខ្ញុំជាថ្មីម្ដងទៀតដែរ។ ពេលនោះខ្ញុំក៏ចាប់ផ្ដើមចង់ចេះចង់ដឹងនូវហេតុផលដែលថាមិនឱ្យកាត់ក្រចកនៅពេលយប់នេះតែម្ដង។ ម្ដាយខ្ញុំដំណាលថា៖ កាលគ្រាខាងដើមយូរលង់ណាស់មកហើយ មានគ្រួសារមួយប្រកបរបរបរបាញ់សត្វដើម្បីចិញ្ចឹមគ្រួសារ។ ជាធម្មតាខាងបុរសជាប្ដីតែងតែចេញពីផ្ទះជាមួយនឹងអ្នកជិតខាង បួន ទៅ ប្រាំនាក់ សំដៅទៅព្រៃដែលឆ្ងាយពីផ្ទះបន្តិចដែរ និងរយៈពេល ៣ ឬ បួនថ
Comments
Post a Comment