២០ ចំណុច ដែល​មនុស្សស្រី​ចង់បាន​ខ្លាំងបំផុតពីមិត្តប្រុស




តើអ្នកឆ្ងល់ទេ​ថា ហេតុអ្វីបានអ្នក​គួរចាប់ផ្តើម​ជំហ៊ាន ដើម្បីធ្វើឲ្យទាក់ទាញ​ចិត្តនាង? នៅពេលអ្នក​ស្រឡាញ់អ្នក​ណាម្នាក់ អ្នកនឹង​ព្យាយាម​ធ្វើឲ្យ​មនុស្សម្នាក់​នោះសប្បាយ​រីករាយ។ ដូច្នេះប្រសិនបើ​អ្នកព្យាយាមធ្វើឲ្យនាង​សប្បាយចិត្ត នោះ​នាងប្រាកដជា​ចាប់អារម្មណ៏​លើអ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រ​មួយចំនួន​ដើម្បីចាប់ផ្តើម៖

1÷ឱប​ចង្កេះនាង
ត្រូវប្រុងប្រយ័ត្ន​នៅពេល​អ្នក​ធ្វើបែបនេះ។ ប្រសិនបើអ្នកគ្មាន​អារម្មណ៏​ស្និតស្នាល​គ្រប់គ្រាន់​ចំពោះនាងទេ ឬប្រសិនបើ​នាងមាន​អារម្មណ៏​មិនល្អ នេះអាច​ធ្វើឲ្យ​នាងខឹង។ ប៉ុន្តែ​បើមិន​ដូច្នេះ​ទេ នាងប្រាកដ​ជាចូល​ចិត្តវា។

2÷ពេលនិយាយ​ជាមួយនាង
ពេលនិយាយ​ជាមួយនាង មិនមែន​មានន័យថា អ្នកជា​អ្នកនិយាយរហូតនោះទេ។ ត្រូវយក​ចិត្តទុកដាក់ស្តាប់ការរៀបរាប់របស់នាង​ឲ្យ ទើប​ធ្វើឲ្យនាងមានអារម្មណ៏ល្អ។

3÷ប្រាប់រឿង​អាថ៌កំបាំង​គ្រប់យ៉ាងដល់នាង
ប្រាប់នាងនូវរឿង​អាថ៌កំបាំងរបស់អ្នក… ប៉ុន្តែត្រូវ​បញ្ជាក់​នាងថា អ្នកបាន​និយាយរឿងអាថ៌កំបាំងទាំងអស់​របស់អ្នក​ប្រាប់នាង​អស់ហើយ។

4÷យកអាវធំ​របស់អ្នកពាក់ឲ្យនាង
នេះជាសកម្មភាព​មួយបង្ហាញ​ភាពជាអ្នក​ការពារ។ មនុស្សស្រី​ស្រឡាញ់​ចូលចិត្ត​អ្នកមើល​ថែនាង។

5÷មកនៅស្និត​នឹងនាង​បំផុត តែកុំថើប
សកម្មភាពនេះ​នឹងបង្កើតក្តីរំពឹងទុក​របស់នាង ប៉ុន្តែនៅពេលអ្នកមក​នៅក្បែរ​ដោយ​មិនថើប វានឹងធ្វើឲ្យ​នាងកាន់​តែចង់ឲ្យ​អ្នកថើប។ ត្រូវចេះគ្រប់គ្រង​ឥរិយាបថ​ឲ្យបានល្អ។

6÷ឱបនាង​ពីក្រោយ
ពេលខ្លះ មនុស្សស្រី​ចូលចិត្តឲ្យគូ​ស្នេហ៏ឱបនាង​ពីក្រោយ។ សាកល្បង​បែបនេះ បើអាច​ទៅរួច។

7÷ឱបនាង​ឲ្យណែនៗ
ការឱបណែនៗ​ធ្វើឲ្យគូស្នេហ៏ទាំងពីរស្រឡាញ់​គ្នាខ្លាំង​ឡើង។ កុំស្ទាក់ស្ទ័រ​នឹងវាស់ស្ទង់​ចំណង់តណ្ហា​របស់អ្នក​ដោយការឱបណែនៗ។ 

8÷ធ្វើឲ្យ​នាងសើច
មនុស្សស្រី​ស្រឡាញ់ការលេង​កំប្លុកកំប្លែង។ យូរៗម្តង អ្នកអាចនិយាយ​រឿងកំប្លែងឲ្យ​នាងស្តាប់ និងធ្វើឲ្យ​នាងសើច។

9÷នាំនាង​ទៅចូលរួមពិធីជប់លៀង​មិត្តភក្តិ​របស់អ្នកដែរ
ឥរិយាបថបែបនេះ​បង្ហាញថា អ្នកចង់​ប្រាប់​ពិភពលោកនេះ​ពីស្នេហារបស់អ្នក។

10÷ចេញទៅដើរលេង​ជាមួយមិត្តភក្តិ​របស់នាង
ចំណាយ​ពេលខ្លះ​ជាមួយមិត្តភក្តិ​នាង ហើយ​ត្រូវចុះសម្រុងនឹងគ្នា​ឲ្យបានល្អ។ ចំណុចមួយនេះនឹងធ្វើឲ្យនាង​សប្បាយចិត្តបំផុត។

11÷ឲ្យនាងគេង​លើភ្លៅរបស់អ្នក
ធ្វើឲ្យនាង​មានអារម្មណ៏​កក់ក្តៅ​ និងក្តីស្រឡាញ់​ក្នុងរង្វង់ដៃ​របស់អ្នក។ ឲ្យនាងគេ​ងលើភ្លៅ​របស់អ្នក នៅពេលនាង​ប្រាប់រឿង​ផ្អែមល្អែម​ដល់អ្នក។

12÷គេង​លើភ្លៅនាង
នៅពេលនាង​មានអារម្មណ៏ល្អ អ្នក​គេងលើភ្លៅនាង​ហាក់បីដូចជា កូន​ក្មេងតូច​ម្នាក់។ នាងនឹងមានអារម្មណ៏ល្អ នៅពេលអ្នក​មានភាពកក់ក្តៅជា​មួយនាង។

13÷ថើប​នាងភ្លាមៗ
មនុស្សស្រី​ចូលចិត្តអារម្មណ៏​រីករាយ ភ្ញាក់ផ្អើល ហើយសកម្មភាព​នេះនឹងមាន​ប្រសិទ្ធិភាព ប្រសិនបើនាង​ស្រឡាញ់អ្នក។

14÷ឧស្សាហ៏​ប្រាប់ដល់​នាងថា នាងស្អាត
ពេលខ្លះ អ្នកក៏ត្រូវការ​និយាយពាក្យ​កុហកដែរ។ ប៉ុន្តែអ្នក​នឹងសប្បាយចិត្ត ក្រោយពេល​អ្នកសរសើរនាង។

14÷រក្សាការ​ផ្ញើសារទៅនាង
ស្ទាបស្ទង់​ស្នេហារបស់អ្នក​តាមរយៈសារអ្នក។ 

15÷នៅជាមួយ​នាង ពេលនាង​មិនសប្បាយចិត្ត
នេះជាកត្តា​មួយដ៏សំខាន់បំផុតដែល​អាចសម្រេច​អនាគត​ស្នេហា​របស់អ្នក។ ត្រូវនៅក្បែរនាង​ពេលដែលនាង​ចង់នៅក្បែរអ្នក។

16÷ដុះពុកចង្ការ និង…
ទុកពុក​ចង្ការ ហើយត្រដុស​នឹងស្មារបស់​នាង នៅពេលនាង​កំពុងគេង។ ប្រយ័ត្ន៖ ប្រសិនបើពុកចង្ការ​របស់អ្នករឹង, ស្រួច ឬគ្មាន​អនាម័យ ការធ្វើបែបនេះ​នឹងធ្វើឲ្យ​នាងខឹង។

17÷សុំនាង​រៀបការ
នៅថ្ងៃណា​មួយ ពេលដែលនាង​មានក្តីរំពឹងតិចតួច ត្រូវសុំនាង​រៀបការ ហើយប្រាប់​នាងថា ជីវិតរបស់អ្នក​នឹងគ្មានន័យ លុះត្រាតែអ្នក​បានរៀបការ​ជាមួយនាង។

18÷រៀបការនឹងនាង
ការរៀបការ​ជារឿងមួយសំខាន់​បំផុត ដែល​មនុស្សស្រី​ចង់បាន។ រៀបការ​នឹងនាង ហើយធ្វើឲ្យនាង​មានសុភមង្គល។

19÷ធ្វើអាហារ​សម្រាប់នាង
តើអ្នកពិតជា​ចង់រៀបការ​ជាមួយនាងមែន​ទេ? ចាប់ផ្តើមចម្អិន​អាហារឲ្យ​នាងញ៉ាំ ប្រសិនបើអ្នក​ពិតជាស្រឡាញ់​នាងមែន៕

Resource :

http://mungkulkar.com/

Comments

Popular posts from this blog

ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ Kandal province

Trailer ដំបូង​ក្នុង​រឿង xXx វគ្គ​ថ្មី ដែលមាន Angkor Wat Back ground ប្រជុំ​ដោយ Neymar, Vin Diesel និង​តួ​ល្បីៗ​ច្រើនទៀត!

អាចារ្យអេ៖ លោក និង វិទ្យុABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរនិង​ក្រសួង​សុខាភិបាល