បទល្មើសចរាចរណ៍ ៩ ករណី អ្នកនឹងត្រូវចាប់បញ្ជូនទៅតុលាការ ដែលគួរយល់ដឹង
បើផ្អែមតាមឯកសារយោង ដែលមានសម្រាប់វគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក គឺមាន ៩ ចំណុច បើអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោគថ្មី នឹងត្រូវចាប់បញ្ជូនទៅតុលាការ។ ចំណុចទាំង ៩ នោះរួមមាន៖
1. គ្មានប័ណ្ណបើកបរ ឬត្រូវដកហូត-ព្យួរទុក ឬត្រូវមោឃៈ (រថយន្ត)
2. គ្មានប័ណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខ
3. ប្រើឬក្លែងប័ណ្ណសម្គាល់យាន-ផ្លាកលេខ ឬលិខិតផ្សេងៗ
4. មិនបញ្ឈប់យានឱ្យត្រួតពិនិត្យជាតិអាកុល – សារធាតុញៀន ឬផ្ទៀងផ្ទាត់យាន
5. ស្រវឹងចាប់ពី ០,៤០ ម.ក្រ/ល.ខ្យល់ ឬ ០,៨០ ម.ក្រ/ល.ឈាម ឡើងទៅ
6. មិនគោរពសញ្ញាបញ្ជារបស់សមត្ថកិច្ចការពារក្បួនប្រតិភូ ឬថ្នាក់ដឹកនាំ បង្កឱ្យខូចខាត
7. រារាំងឬប្រើមធ្យោបាយណាមួយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ
8. បង្ករបួសធ្វើឱ្យអសមត្ថភាពធ្វើការងារ ស្មើឬលើស ៨ ថ្ងៃឬស្លាប់
9. រំលោភលើរាងកាយ កិត្តិយសសេចក្ដីថ្លៃថ្នូរមន្ត្រីអនុវត្តច្បាប់ កំពុងបំពេញភារកិច្ច
Credit: sabay http://news.sabay.com.kh/
Comments
Post a Comment