Advantage of looking breast of girl in 10 minutes every day ការសម្លឹងមើលសុដន់មនុស្សី 10 នាទី រាល់ថ្ងៃ កើនអាយុ 5 ឆ្នាំ សំរាប់មនុស្សប្រុស
ផ្តល់សិទ្ធិដោយ៖ មង្គលការ
ការស្រាវជ្រាវរបស់ប្រទេស អាល្លឺម៉ង់ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី New England បានបង្ហាញថា នៅពេលបុរសសម្លឹងមើលដើមទ្រូងរបស់មនុស្សស្រី ពិតជាបានជួយបង្កើនអាយុរបស់ពួកគេបានជាច្រើនឆ្នាំ នេះគឺជាការពិត។
ការស្រាវជ្រាវរបស់ប្រទេស អាល្លឺម៉ង់ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី New England បានបង្ហាញថា នៅពេលបុរសសម្លឹងមើលដើមទ្រូងរបស់មនុស្សស្រី ពិតជាបានជួយបង្កើនអាយុរបស់ពួកគេបានជាច្រើនឆ្នាំ នេះគឺជាការពិត។
លោកវេជ្ជបណ្ឌិត Gerontologist និងលោកស្រី Karen Wetherby បានប្រាប់ឲ្យដឹងថា «គ្រាន់តែចំណាយពេល ១០ នាទី ក្នុងការសម្លឹងមើលដើមទ្រូងមនុស្សស្រីដោយអារម្មណ៍ទាក់ទាញ គឺស្មើនឹងការធ្វើលំហាត់ប្រាណដើម្បីបង្កើនសការស្រូបអុកស៊ីសែនទៅក្នុងរាងកាយ ៣០នាទី »។
ក្រុមអ្នកសិក្សាស្រាវជ្រាវ ដែលដឹកនាំដោយអ្នកស្រី Weatherby បានបង្កើតមន្ទីរពេទ្យសម្រាប់អ្នកស្រាវជ្រាវចំនួន ៣ កន្លែង គឺនៅក្នុងប្រទេស Frankfurt, អាល្លឺម៉ង់ ហើយបន្ទាប់ពីការតាមដានសុខភាពអស់រយៈពេល ៥ឆ្នាំ ដោយមានការចូលរួមពីបុរស ២០០ នាក់ ក្នុងចំណោមនោះ ពាក់កណ្តាលបានគាំទ្រឲ្យបុរសគួរតែមើលសុដន់មនុស្សស្រីឲ្យបានជារៀងរាល់ថ្ងៃ ខណៈពេលដែលពាក់កណ្ដាលទៀតមិនគាំទ្រទង្វើរបែបនេះឡើយ។
សម្រាប់រយៈពេល ៥ ឆ្នាំមកនេះ បានបង្ហាញថា ការសម្លឹងមើលសុដន់មនុស្សស្រី ជួយឲ្យកម្រិតសម្ពាធឈាមចុះ, ចង្វាក់ជីពចរលោតយឺត និងការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
អារម្មណ៍ផ្លូវភេទពុះកញ្ជ្រោល ជួយឲ្យអ្នកទទួលបានចលនាថាមពលបេះដូង និងចលនាឈាមរត់កាន់តែប្រសើរឡើយ។ ការសិក្សាស្រាវជ្រាវរបស់ពួកគេបង្ហាញថា ការចូលរួមក្នុងសកម្មភាពនេះ តែប៉ុន្មាននាទីជារៀងរាល់ថ្ងៃ បានជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។ ក្រុមអ្នកស្រាវជ្រាវដឹងនាំដោយអ្នកស្រី Weatherby បានផ្ដល់អនុសាសន៍ថា បុរសដែលមានអាយុលើសពី ៤០ ឆ្នាំ គួរតែចំណាយពេលយ៉ាងហោចណាស់ ១០ នាទីជារៀងរាល់ថ្ងៃ ក្នុងការសម្លឹងមើលដើមទ្រូងទំហំ D ឬទំហំធំកាន់តែប្រសើរ។
អ្នកនាង Pamela Lee បាននិយាយថា នេះគឺជាវិធីសាស្ត្រជួយឲ្យមានសុខភាពល្អ ដូចជាបានចូលទៅកាន់កន្លែងហាត់ប្រាណក្នុងរយៈពេល ៣០ នាទីជារៀងរាល់ថ្ងៃអញ្ចឹង ហើយអាចជួយអូសបន្លាយជីវិតបុរសបាន ៥ ឆ្នាំបន្ថែមទៀត។
«អ្នកស្រី Weatherby អះអាងថា នេះជារឿងពិត ដោយជាមធ្យមបុរសម្នាក់អាចបង្កើនអាយុជីវិតរបស់គាត់បាន ៤ ទៅ ៥ ឆ្នាំ»៕
Comments
Post a Comment