ក្មេងស្រី​បងប្អូន​បង្កើត​២​នាក់ កើត​ជំងឺ​ចម្លែក​មាន​ស្បែក​ជ្រីវជ្រួញ និង​មុខ​ដូច​មនុស្ស​ចាស់



njali Kumari អាយុ ៧ ឆ្នាំ និង​ប្អូនប្រុស​របស់​នាង​ឈ្មោះ Keshav Kumar អាយុ​ទើបតែ ១៨ ខែ រស់នៅក្នុង​ប្រទេស​ឥណ្ឌាបានកើត​ជំងឺ​ចម្លែក​ម្យ៉ាង បង្ក​ឲ្យ​ស្បែក​របស់​ពួកគេ​ជ្រីវជ្រួញ និង​ផ្ទៃមុខ​ហើម​ព្រុល ដែល​ធ្វើ​ឲ្យ​ពួកគេ​មើលទៅ​ដូច​មនុស្ស​ចាស់​ច្រើន​ទសវត្សរ៍​អីចឹង ។​
​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បងប្អូន​ស្រីប្រុសបង្កើត​អភ័ព្វ​ទាំងពីរ​នេះ បាន​រង​ទទួល​ពី​ទំរង់​កម្រ​មួយ​នៃ​ជំងឺ Progeria -​ការ​ផ្តាស់​ប្តូរ​ហ្សែ​ន​ដែល​បណ្តាល​ឲ្យ​រាងកាយ​មាន​សភាព​ចាស់​ច្រើនជាង​ធម្មតា ។​
តាមសម្តីរបស់វេជ្ជបណ្ឌិត នោះ​បងប្អូនស្រីប្រុស​បង្កើត​នេះ​ក៏​កើត​ជំងឺ​មួយ​ហៅថាៈ Cutis Laxa ដែល​ពួក​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​ឥណ្ឌា​និយាយថា ជា​ជំងឺ​មិនអាច​ព្យាបាល​សះស្បើយ​បានទេ ។​
​គួរ​បញ្ជាក់ថា Anjali និង Keshav សព្វថ្ងៃនេះ កំពុង​រស់នៅ​ទីក្រុង Ranchi, រដ្ឋ Jharkhand ជាមួយ​ឪពុក​ឈ្មោះ Shatrughan Rajak អាយុ ៤០ ឆ្នាំ​, ម្តាយ​ឈ្មោះ Rinki Devi អាយុ ៣៥ ឆ្នាំ និង​បងស្រី​ឈ្មោះ Shilpi អាយុ ១១ ឆ្នាំ ដែល​ពុំ​កើត​ជំងឺ​នេះ​ទេ ។
​យ៉ាងណាមិញ រូប​កាយ​ចម្លែក​ចម្លែករបស់​នាង​តូច​ទាំងពីរ ក៏ត្រូវ​បាន​មនុស្ស​គ្រប់រូប​សម្លឹងមើល និង​សើចចំអក ខណៈ​នៅតាម​ផ្លូវ ៕​
The Curious Case of the Indian Siblings..Cover Asia PressAnjali Kumari អាយុ ៧ឆ្នាំ កំពុងស្ថិតក្នុងថ្នាក់រៀន
The Curious Case of the Indian Siblings..Cover Asia PressKeshav Kumar អាយុ ១៨ខែ
1421-benjamin-button-children-suffer-rare-skin-condition-which-makes-them-look-decades-older-video1254507619
បងស្រីនាងតូចអភព្វទាំងពីឈ្មោះ Shilpi អាយុ ១១ ឆ្នាំ (កណ្តាល) សម្រក់ទឹកភ្នែកអាសូរប្អូន



Via: http://www.ksn-news.com

Comments

Popular posts from this blog

ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ Kandal province

Trailer ដំបូង​ក្នុង​រឿង xXx វគ្គ​ថ្មី ដែលមាន Angkor Wat Back ground ប្រជុំ​ដោយ Neymar, Vin Diesel និង​តួ​ល្បីៗ​ច្រើនទៀត!

អាចារ្យអេ៖ លោក និង វិទ្យុABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរនិង​ក្រសួង​សុខាភិបាល