ទំនៀម​ទម្លាប់​​៦យ៉ាង​​ របស់​ប្រជាជន​ចិន​​ ដែល​​​​ជន​បរទេស​មិន​អាច​យល់​បាន​

ចិន​​ជា​ប្រទេស​មួយ​​ដែល​​មាន​ឥទ្ធិពល​​ខ្លាំង​​នៅ​អាស៊ី និង​​មាន​វប្បធម៌​ប្រពៃណី​ប្លែក​ៗ ធ្វើ​ឲ្យ​ជន​បរទេស​ជា​ច្រើន​​ចង់​​ដឹង និង​ស្វែង​យល់។  នា​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ចិន​​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​​ឆាប់​ៗ​នេះ វិបសាយ​ចិន​មួយ បាន​បង្ហាញ​ពី​ទំនៀម​ទម្លាប់​​៦​យ៉ាង​ដែល​ជន​បរទេស​​ភាគ​ច្រើន​ចង់​ដឹង៖ ​​

១. ​អាហារ​ពិសេស​​​ក្នុង​ថ្ងៃ​បុណ្យ​​
នា​​ឱកាស​ពិធី​បុណ្យ​​​​​នី​មួយ​ៗ ក្នុង​ប្រទេស​ ប្រជាជន​ចិន​តែង​មាន​​ម្ហូប​​អាហារ​​​ប្លែក​ៗ​ផ្សេង​ៗ​គ្នា​​ សម្រាប់​បរិភោគ​​ទៅ​តាម​ថ្ងៃ​ពិសេស​របស់​ពួក​គេ។ តួ​យ៉ាង​​ពិធី​បុណ្យ​សែន​នំ​​ចាំង ​ជា​ដើម។

1
រូប​ថត​​​អ្នក​ទេសចរ​​​ទៅ​លេង​នៅ​​ខេត្ត​ Jiangxi ប្រទេស​ចិន​ កាន់​នំ​ ចាំង ឬ​ “Zong Zi” ធ្វើ​ពី​បាយ​ដំណើប​​​ស្អិត​រុំ​ស្លឹក​​ឫស្សី​ឬ​ស្លឹក​ត្រែង​។

២. ឲ្យ​អំាងប៉ាវ

​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​របស់​ខ្លួន ប្រជាជន​ចិន​តែង​​មាន​ទម្លាប់​មួយ​ គឺ​ការ​ឲ្យ​​​អាំងប៉ាវ​​ក្រហម​មាន​លុយ​នៅ​ខាង​ក្នុង ឬ​ប្រជាជន​ចិន​ហៅ​ថា Hongbao ជា​ទម្លាប់​មួយ​ដែល​​អ្នក​​​​​អាយុ​ធ្វើ​ការ​ ឲ្យ​ទៅ​កាន់​ សាច់ញាតិ​​​​​​ បង​​ប្អូន​ ​ក្មេង​ៗ​នៃ​សមាជិក​គ្រួសារ។ នា​ឱកាស​ពិសេស​នោះ ឪពុក​ម្ដាយ​​ចិន​ ឲ្យ​អាំងប៉ាវ​ទៅ​កូន​ៗ គឺ​មាន​ន័យ​ថា នាំ​សំណាង​ដល់​ពួក​គេ​​​ និង​ជា​ការ​បង្រៀន​ដល់​ក្មេង​ៗ​ឲ្យ​​ចេះ​គ្រប់​គ្រង​លុយ​កាក់​ផង​ដែរ។

2

៣. ដាក់​​​ផ្លែ​ឈើ​​ ឬ​អាហារ​នៅ​មុខ​រូប​ថត​អ្នក​ស្លាប់​​​​​​

ប្រជាជន​​ចិន​តែង​ ដាក់​​តាំង​រូប​ថត​សាច់​ញាតិ​បង​ប្អូន​​អ្នក​​ដែល​បាន​ស្លាប់​ទៅ​ ដើម្បី​ជា​ការ​គោរព​រំឭក​និង​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ទៅ​ពួក​គេ។ ជា​មួយ​គ្នា​នេះ​គេ​តែង​​​មាន​ដាក់​​ផ្លែ​ឈើ និង​អាហារ​មួយ​ចំនួន​នៅ​ពី​មុខ​រូប​ថត ដោយ​ជឿ​ថា​ព្រលឹង​អ្នក​ស្លាប់​នឹង​មាន​អ្វី​ហូប​គ្រប់​គ្រាន់​នៅ​ពេល​ទៅ​កាន់​ពិភព​ថ្មី។

^

៤. ជល់​កែវ​​​​អប​អរ​ដោយ​ការ​គោរព

នៅ​ពេល​​មាន​ពិធី​បុណ្យ​​ជប់​លៀង ញ៉ាំ​អាហារ​​ និង​មាន​​ការ​ជល់​កែវ​អបអរ​សាទរ​ ប្រជាជន​ចិន​តែង​មាន​ទម្លាប់​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ជល់​កែវ​ជា​មួយ​នោះ គេ​ត្រូវ​​​បន្ទាប​មាត់​កែវ​​ទាប​ជាង​អ្នក​​ផ្សេង ជា​ការ​បង្ហាញ​ពី​សេចក្ដី​គោរព​និង​ឋានៈ​​ផ្សេង​គ្នា​។

^

៥. ដុត​ក្រដាស​លុយ​​​ (ក្រដាស​សែន)​​​​​

ការ​ដុត​ក្រដាស​សែន​​​លុយ (លុយ​ខ្មោច) ឬ​ជា​កាដូ ដូច​ជា​ឡាន​ក្រដាស ផ្ទះ​ក្រដាស​ ក្នុង​​ពិធី​បុណ្យ​ឆេងម៉េង​(សែន​ផ្នូរ) ​និង​ថ្ងៃ​ខួប​​នៃ​​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ ប្រជាជន​ជន​ចិន​មាន​ជំនឿ​ថា​ គឺ​ជា​ការ​​គោរព​​ជូន​​​​ដល់​ព្រលឹង​អ្នក​ស្លាប់ ឲ្យទទួល​បាន​របស់​ទាំង​នោះ​ប្រើ​ប្រាស់​ ក្នុង​ពិភព​ថ្មី​របស់​ពួក​គេ។

CHINESE BURN PAPER MONEY IN BEIJING

៦. លេង​សើច​នៅ​ថ្ងៃ​​អាពាហ៍ពិពាហ៍​​​

ប្រជាជន​ចិន​តែង​​មាន​ទម្លាប់​​លេង​សើច​ជា​មួយ​អ្នក​ទើប​​​រៀប​ការ​ថ្មី​ថ្មោង ដើម្បី​​ឲ្យ​គូ​ស្នេហ៍​​​នោះ​កាន់​តែ​ស្និទ្ធស្នាល​ឡើង។ កំលុង​​ពេល​រៀប​ការ​ មិត្ត​ភក្តិ​របស់​កូន​កំលោះ​តែង​តែ​មាន​គំនិត​ប្លែក​ៗ​ នាំ​ឲ្យ​​​​ កូន​កំលោះ​និង​កូន​ក្រមុំ​​ ឡើង​សម្ដែង​ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​​ជា​គូ៕

0023ae98965615e8c03245
Via: www.sabay.com.

Comments

Popular posts from this blog

ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ Kandal province

Trailer ដំបូង​ក្នុង​រឿង xXx វគ្គ​ថ្មី ដែលមាន Angkor Wat Back ground ប្រជុំ​ដោយ Neymar, Vin Diesel និង​តួ​ល្បីៗ​ច្រើនទៀត!

អាចារ្យអេ៖ លោក និង វិទ្យុABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរនិង​ក្រសួង​សុខាភិបាល